ព្រះត្រៃបិដក ភាគ ១២

 [​៥២៧​]​ ​សង្ឃាទិសេស​សិក្ខាបទ​របស់​ភិក្ខុនី​ដែល​បញ្ជូន​ភិក្ខុនី​ផង​ ​គ្នា​ដោយ​ពាក្យ​ថា​ ​ម្នាលនាង​ម្ចាស់​ ​នាង​ទាំងឡាយ​ចូរ​នៅ​ច្រឡូកច្រឡំ​ ​(​ដោយ​គ្រហស្ថ​)​ ​ចុះ​ ​កុំបី​នៅ​បែកខ្ញែក​គ្នា​ឡើយ​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ជាគម្រប់​បីដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​បញ្ជូន​ ​(​ភិក្ខុនី​ផងគ្នា​)​ ​ដោយ​ពាក្យ​ថា​ ​ម្នាល​ជា​នាង​ម្ចាស់​ ​នាង​ទាំងឡាយ​ចូរ​នៅ​ច្រឡូកច្រឡំ​ ​(​ដោយ​គ្រហស្ថ​)​ ​ចុះ​ ​នាង​ទាំងឡាយ​កុំ​នៅ​បែកខ្ញែក​គ្នា​ឡើយ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​ ​

​ចប់​ ​សង្ឃាទិសេស​ទាំង​ ​១០​។​
​ឧទ្ទាន​នៃ​សង្ឃាទិសេស​នោះ​ដូច្នេះ​


​[​៥២៨​]​ ​សង្ឃាទិសេស​ទាំង១០​ ​នោះ​ ​គឺ​ ​ភិក្ខុនី​ពោល​ពាក្យ​ដោយ​សេចក្ដីច្រណែន១​ ​ភិក្ខុនី​បំបួស​ស្រីចោរ១​ ​ភិក្ខុនី​ដើរទៅ​ក្នុង​ចន្លោះ​ស្រុក​តែម្នាក់ឯង១​ ​ភិក្ខុនី​ធ្វើ​ឱសារណកម្ម​ ​ចំពោះ​ភិក្ខុនី​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើ​ក​វត្ដ១​ ​ភិក្ខុនី​មាន​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636801594623488939
ទៅកាន់ទំព័រ៖