ព្រះត្រៃបិដក ភាគ ១២

តម្រេក​ទទួល​ខាទនីយ​ភោជនីយាហារ​ ​អំពី​ដៃ​គ្រហស្ថ​ដែល​មានតម្រេក​ដែរ​ ​ហើយ​ឆាន់១​ ​ភិក្ខុនី​បញ្ជូន​ភិក្ខុនី​ផងគ្នា​ថា​ ​នែ​លោកម្ចាស់​ ​បុរស​បុគ្គល​នោះ​ ​នឹង​ធ្វើអ្វី​លោក​បាន​ជាដើម១​ ​ភិក្ខុនី​ខឹង​អាក់អន់​ចិត្ដ១​ ​ភិក្ខុនី​ដែល​សង្ឃ​ឱ្យ​ចាញ់​ព្រោះ​អធិករណ៍​ណា​នីមួយ១​ ​ភិក្ខុនី​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ១​ ​ភិក្ខុនី​បញ្ជូន​ភិក្ខុនី​ផងគ្នា​ថា​ ​ឱ្យ​នៅ​ច្រឡូកច្រឡំ​ចុះ​ ​កុំ​នៅ​បែកខ្ញែក​គ្នា១​។​ ​

 [​៥២៩​]​ ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិ​យសិ​ក្ខា​បទ​ណា​ ​ដែល​ព្រះ​មាន​ព្រះ​ ​ភាគ​អរហន្ដ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​(​នូវ​កាលដែល​គួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​ ​(​នូវ​អំណាច​នៃ​ប្រយោជន៍​ទាំង១០​)​ ​ទ្រង់​បញ្ញ​ត្ដ​ដល់​ភិក្ខុនី​ដែល​ធ្វើ​នូវ​ការ​សន្សំ​បាត្រ​ទុក​ ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិ​យសិ​ក្ខា​បទ​នោះ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ ​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ធ្វើ​នូវ​ការ​សន្សំ​បាត្រ​ទុក​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​កឋិន​សិក្ខាបទ​)​។​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636801594938526958
ទៅកាន់ទំព័រ៖