ព្រះត្រៃបិដក ភាគ ១២
ព្រោះរឿងដូម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី បានសូមរបស់ ដទៃ ហើយត្រឡប់សូមរបស់ឯទៀតវិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋានទាំង៦។
[៥៣៣] ភិក្ខុនីប្រើគេឱ្យទិញរបស់ដទៃ ហើយបែរជាប្រើឱ្យទិញរបស់ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ ក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបានប្រើគេឱ្យទិញរបស់ដទៃ ហើយបែរជាប្រើឱ្យទិញរបស់ឯទៀត វិញ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។
[៥៣៤] ភិក្ខុនីប្រើគេឱ្យទិញរបស់ដទៃដោយបរិក្ខាររបស់សង្ឃដែល ទាយកប្រគេនមកដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ ត្រូវនិស្សគ្គិយបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប ប្រើគេឱ្យទិញរបស់ដទៃ ដោយបរិក្ខាររបស់សង្ឃដែលទាយកប្រគេនមកដើម្បីវត្ថុដទៃ គេឧទ្ទិសមកដើម្បីវត្ថុដទៃ។
ID: 636801595629766495
ទៅកាន់ទំព័រ៖