ព្រះត្រៃបិដក ភាគ ១២

សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​។​
 [​៥៣៥​]​ ​ភិក្ខុនី​ប្រើ​គេ​ឱ្យ​ទិញ​វត្ថុ​ដទៃ​ដោយ​បរិក្ខារ​របស់​សង្ឃ​ដែល​ ​ទាយក​ប្រគេន​មក​ដើម្បី​វត្ថុ​ដទៃ​ ​គេ​ឧទ្ទិស​មក​ដើម្បី​វត្ថុ​ដទៃ​ ​នឹង​ដោយ​វត្ថុ​ ​ដែល​សូម​បាន​ដោយខ្លួនឯង​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ត្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​ច្រើន​រូប​ ​ប្រើ​គេ​ឱ្យ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​របស់​សង្ឃ​ដែល​ទាយក​ប្រគេន​មក​ដើម្បី​វត្ថុ​ដទៃ​ ​គេ​ឧទ្ទិស​មក​ដើម្បី​វត្ថុ​ដទៃ​ ​នឹង​ដោយ​វត្ថុ​ដែល​សូម​បាន​ដោយខ្លួនឯង​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​ ​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​។​
 ​[​៥៣៦​]​ ​ភិក្ខុនី​ប្រើ​គេ​ឱ្យ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​របស់​មហាជន​ ​គឺ​បរិក្ខារ​ដែល​ទាយក​ប្រគេន​ដល់​គណៈ​ដើម្បី​វត្ថុ​ដទៃ​ ​គេ​ឧទ្ទិស​មក​ដើម្បី​ ​វត្ថុ​ដទៃ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​ច្រើន​រូប​ ​ប្រើ​គេ​ឱ្យ​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636801595972016070
ទៅកាន់ទំព័រ៖