ព្រះត្រៃបិដក ភាគ ១២

ទិញ​វត្ថុ​ដទៃ​ដោយ​បរិក្ខារ​របស់​មហាជន​ ​គឺ​បរិក្ខារ​ដែល​ទាយក​ប្រគេន​ដល់​គណៈ​ដើម្បី​វត្ថុ​ដទៃ​ ​គេ​ឧទ្ទិស​មក​ដើម្បី​វត្ថុ​ដទៃ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​។​ ​
 [​៥៣៧​]​ ​ភិក្ខុនី​ប្រើ​គេ​ឱ្យ​ទិញ​វត្ថុ​ដទៃ​ដោយ​បរិក្ខារ​របស់​មហាជន​ ​គឺ​បរិក្ខារ​ដែល​ទាយក​ប្រគេន​ដល់​គណៈ​ដើម្បី​វត្ថុ​ដទៃ​ ​គេ​ឧទ្ទិស​មក​ដើម្បី​វត្ថុ​ ​ដទៃ​ ​នឹង​ដោយ​វត្ថុ​ដែល​សូម​បាន​មក​ដោយខ្លួនឯង​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​ ​រឿង​ដែល​ភិក្ខុនី​ច្រើន​រូប​ ​ប្រើ​គេ​ឱ្យ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​របស់​មហាជន​ ​គឺ​បរិក្ខារ​ដែល​ទាយក​ប្រគេន​ដល់​គណៈ​ ​ដើម្បី​វត្ថុ​ដទៃ​ ​គេ​ឧទ្ទិស​មក​ដើម្បី​វត្ថុ​ដទៃ​ ​នឹង​ដោយ​វត្ថុ​ដែល​សូម​បាន​មក​ដោយខ្លួនឯង​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​។​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636801596264742813
ទៅកាន់ទំព័រ៖