ព្រះត្រៃបិដក ភាគ ១២

 [​៥៣៨​]​ ​ភិក្ខុនី​ប្រើ​គេ​ឱ្យ​ទិញ​វត្ថុ​ដទៃ​ដោយ​បរិក្ខារ​របស់​បុគ្គល​ដែល​ ​ទាយក​ប្រគេន​មក​ដើម្បី​វត្ថុ​ដទៃ​ ​គេ​ឧទ្ទិស​មក​ដើម្បី​វត្ថុ​ដទៃ​ ​នឹង​ដោយ​ ​វត្ថុ​ដែល​សូម​បាន​មក​ដោយខ្លួនឯង​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ប្រើ​គេ​ឱ្យ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​របស់​បុគ្គល​ដែល​ទាយក​ប្រគេន​មក​ដើម្បី​វត្ថុ​ដទៃ​ ​គេ​ឧទ្ទិស​មក​ដើម្បី​វត្ថុ​ដទៃ​ ​នឹង​ដោយ​វត្ថុ​ដែល​សូម​បាន​មក​ដោយខ្លួនឯង​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​ ​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​។​ ​
 [​៥៣៩​]​ ​ភិក្ខុនី​សូម​សំពត់​ដណ្ដប់​មានសាច់​ក្រាស់​ ​(​ភួយ​)​ ​មានតម្លៃ​លើស​ពី​ ​៤​ ​កហាបណៈ៤​ ​ដង​ ​(​១៦​ ​កហាបណៈ​)​ ​ឡើង​ទៅ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​ ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​សូម​សំពត់​កម្ពល​អំពី​ព្រះរាជា​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង​ ​៦​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636801596583061020
ទៅកាន់ទំព័រ៖