ព្រះត្រៃបិដក ភាគ ១២

 [​៥៤០​]​ ​ភិក្ខុនី​សូម​សំពត់​មានសាច់​ស្ដើង​ ​(​ស្បៃ​)​ ​មានតម្លៃ​ច្រើនលើស​អំពី​ ​៤​ ​បីដង​ដោយ​កន្លះ​នៃ​កហាបណៈ​គឺ១០​ ​កហាបណៈ​ឡើង​ទៅ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​សូម​សំពត់​ ​សំបក​ឈើ​អំពី​ព្រះរាជា​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​។​ ​

​ចប់​ ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​១២​។​
​ឧទ្ទាន​នៃ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​នោះ​ដូច្នេះ​


​[​៥៤១​]​ ​រឿង​ភិក្ខុនី​សន្សំ​បាត្រ​ទុក១​ ​ភិក្ខុនី​អធិដ្ឋាន​អកាល​ចីវរ​ឱ្យ​ជា​កាល​ចីវរ១​ ​ភិក្ខុនី​ប្ដូរ​ចីវរ​នឹង​ភិក្ខុនី​ផងគ្នា១​ ​ភិក្ខុនី​សូម​របស់​ដទៃ​ ​ហើយ​សូម​របស់​ឯទៀត​វិញ១​ ​ភិក្ខុនី​ប្រើ​គេ​ឱ្យ​ ​ទិញ​របស់​ដទៃ​ ​ហើយ​បែរជា​ប្រើ​គេ​ឱ្យ​ទិញ​របស់​ឯទៀត​វិញ១​ ​ភិក្ខុនី​ ​ប្រើ​គេ​ឱ្យ​ទិញ​វត្ថុ​ដទៃ​ដោយ​បរិក្ខារ​ដែល​ទាយក​ប្រគេន​មក​ដើម្បី​វត្ថុ​ដទៃ១​ ​ភិក្ខុនី​ឱ្យ​ទិញ​វត្ថុ​ដទៃ​ ​ដោយ​បរិក្ខារ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636801596949381973
ទៅកាន់ទំព័រ៖