ព្រះត្រៃបិដក ភាគ ១២

របស់​សង្ឃ១​ ​ភិក្ខុនី​ប្រើ​គេ​ឱ្យ​ទិញ​វត្ថុ​ដទៃ​ដោយ​បរិក្ខារ​របស់​មហាជន​គឺ​គណៈ១​ ​ភិក្ខុនី​ឱ្យ​គេ​ទិញ​វត្ថុ​ដទៃ​ដោយ​បរិក្ខារ​ដែល​សូម​បាន​មក​ដោយខ្លួនឯង១​ ​ភិក្ខុនី​ឱ្យ​គេ​ទិញ​វត្ថុ​ដទៃ​ដោយ​បរិក្ខារ​របស់​បុគ្គល១​ ​ភិក្ខុនី​សូម​សំពត់​ដណ្ដប់​មានសាច់​ ​ក្រាស់​មានតម្លៃ​ច្រើនជាង១៦កហាបណៈ​ឡើង​ទៅ១​ ​ភិក្ខុនី​សូម​សំពត់​ដណ្ដប់​មានសាច់​ស្ដើង​ ​មានតម្លៃ​ច្រើនជាង១០កហាបណៈ​ឡើង​ទៅ១​។​

 [​៥៤២​]​ ​បា​ចិ​ត្ដិ​យសិ​ក្ខា​បទ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​(​នូវ​កាលដែល​គួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​ ​(​នូវ​អំណាច​នៃ​ប្រយោជន៍​ទាំង​ ​១០​)​ ​ទ្រង់​បញ្ញ​ត្ដ​ ​ដល់​ភិក្ខុនី​ដែល​ទំពាស៊ី​ខ្ទឹម​ ​បា​ចិ​ត្ដិ​យសិ​ក្ខា​បទ​នោះ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិនដឹង​ប្រមាណ​ ​ក៏​ប្រើ​គេ​ឱ្យ​នាំ​យក​ខ្ទឹម​មក​។​ ​សិក្ខាបទ​ ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636801597272850474
ទៅកាន់ទំព័រ៖