ព្រះត្រៃបិដក ភាគ ១២

 [​៥៤៣​]​ ​ភិក្ខុនី​ប្រើ​គេ​ឱ្យ​ដក​រោម​ក្នុង​ទី​ចង្អៀត​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​ប្រើ​គេ​ឱ្យ​ដក​រោម​ក្នុង​ទី​ចង្អៀត​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន៤​។​
 [​៥៤៤​]​ ​ភិក្ខុនី​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ព្រោះ​ប្រហារ​នូវ​ផ្ទៃ​នៃ​និ​មិត្ដ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី២រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​ទាំងពីរ​រូប​ ​បាន​ប្រហារ​នូវ​ផ្ទៃ​នៃ​និ​មិត្ដ​។​ ​សិក្ខាបទ​ ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ ​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​ ​
 [​៥៤៥​]​ ​ភិក្ខុនី​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ព្រោះ​អង្គជាត​ដែល​ធ្វើ​ដោយ​ជ័រឈើ​ ​ឬ​កាក​ល័ខ​ដ៏​រលីង​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​មួយ​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​មួយ​រូប​ ​កាន់​យក​អង្គជាត​ដែល​ធ្វើ​ដោយ​ជ័រឈើ​ ​ឬ​កាក​ល័ខ​ដ៏​រលីង​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636801597627900782
ទៅកាន់ទំព័រ៖