ព្រះត្រៃបិដក ភាគ ១២

បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​ ​
 [​៥៤៦​]​ ​ភិក្ខុនី​កាន់​យក​នូវ​ការ​ជម្រះ​អង្គជាត​ដោយ​ទឹក​មាន​ជម្រៅ​លើស​ជាង​ ​២​ ​ថ្នាំង​ម្រាមដៃ​ឡើង​ទៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ដែន​សក្កៈ​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​មួយ​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​មួយ​រូប​កាន់​យក​នូវ​ការ​ជម្រះ​អង្គជាត​ ​ដោយ​ទឹកជ្រៅ​ពេក​។​ ​សិក្ខាបទ​ ​នោះ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​តាំង​ ​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​
 ​[​៥៤៧​]​ ​ភិក្ខុ​កំពុង​ឆាន់​ ​ភិក្ខុនី​ទៅ​បម្រើ​ដោយ​ទឹក​ក្ដី​ ​ដោយ​ផ្លិត​ក្ដី​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​មួយ​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​មួយ​រូប​ ​កាលដែល​ភិក្ខុ​កំពុងតែ​ឆាន់​ ​បាន​ទៅ​បម្រើ​ដោយ​ទឹក​ផង​ ​ដោយ​ផ្លិត​ផង​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636801597984791195
ទៅកាន់ទំព័រ៖