ព្រះត្រៃបិដក ភាគ ១២
[៥៤៨] ភិក្ខុនីសូមស្រូវស្រស់ឆាន់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូបសូមស្រូវស្រស់ហើយឆាន់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន ៤។
[៥៤៩] ភិក្ខុនីចោលឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី សម្រាមក្ដី របស់សំណល់ក្ដី ខាងក្រៅជញ្ជាំង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូបចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ ទឹកមាត់ខ្លះ សម្រាមខ្លះ របស់សំណល់ខ្លះ ខាងក្រៅជញ្ជាំង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។
[៥៥០] ភិក្ខុនីចោលឧច្ចារៈក្ដី បស្សាវៈក្ដី ទឹកមាត់ក្ដី សម្រាមក្ដី របស់សំណល់ក្ដី លើឈើ ឬស្មៅដែលស្រស់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។
ID: 636801598321430449
ទៅកាន់ទំព័រ៖