ព្រះត្រៃបិដក ភាគ ១២

ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ ​ភិក្ខុនី​ច្រើន​រូប​ចោល​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ទឹកមាត់​ខ្លះ​ ​សម្រាម​ខ្លះ​ ​របស់​សំណល់​ខ្លះ​ ​លើ​ឈើ​ ​ឬ​ស្មៅ​ដែល​ស្រស់​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​។​
 [​៥៥១​]​ ​ភិក្ខុនី​ដើរទៅ​មើល​របាំ​ក្ដី​ ​ស្ដាប់​ចម្រៀង​ក្ដី​ ​ភ្លេង​ប្រគំ​ក្ដី​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូ​ចម្ដច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​បាន​ដើរទៅ​មើល​របាំ​ខ្លះ​ ​ស្ដាប់​ចម្រៀង​ខ្លះ​ ​ភ្លេង​ប្រគំ​ខ្លះ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​ ​

​ចប់​ ​ល​សុ​ណ​វគ្គ​ ​ទី១​។​


 [​៥៥២​]​ ​ភិក្ខុនី​ឋិតនៅ​ជាមួយនឹង​បុរស​តែម្នាក់​នឹង​ម្នាក់​ ​ក្នុង​វេលា​យប់​ងងឹត​ឥតមាន​ប្រទីប​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636801598674910667
ទៅកាន់ទំព័រ៖