ព្រះត្រៃបិដក ភាគ ១២
ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុនីមួយរូបឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ ក្នុងវេលាយប់ងងឹតឥតមានប្រទីប។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិ នោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងថេយ្យសត្ថសិក្ខាបទ)។
[៥៥៣] ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងទីឱកាសដ៏កំបាំង ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងភិក្ខុនីមួយរូប ឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងទីឱកាសដ៏កំបាំង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងថេយ្យសត្ថសិក្ខាបទ)។
[៥៥៤] ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងទីវាល ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។
ID: 636801598995559007
ទៅកាន់ទំព័រ៖