ព្រះត្រៃបិដក ភាគ ១២
ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូប ឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងទីវាល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងថេយ្យសត្ថសិក្ខាបទ)។
[៥៥៥] ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងច្រករហូតក្ដី ច្រកទាល់ក្ដី ផ្លូវបែកក្ដី ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទា ភិក្ខុនីឋិតនៅជាមួយនឹងបុរសតែម្នាក់នឹងម្នាក់ក្នុងច្រករហូតខ្លះ ច្រកទាល់ខ្លះ ផ្លូវបែកខ្លះ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាន នៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងថេយ្យសត្ថសិក្ខាបទ)។
[៥៥៦] ភិក្ខុនីចូលទៅរកត្រកូលក្នុងវេលាមុនបាយ ហើយអង្គុយលើអាសនៈ មិនបានប្រាប់ម្ចាស់គេ ហើយក៏ចៀសចេញទៅ ត្រូវអាបត្ដិ បាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដច។
ID: 636801599352129402
ទៅកាន់ទំព័រ៖