ព្រះត្រៃបិដក ភាគ ១២

ព្រោះ​រឿង​ដែល​ភិក្ខុនី​មួយ​រូប​ ​ចូល​ទៅ​រក​ត្រកូល​ក្នុង​វេលា​មុន​បាយ​ ​ហើយ​ ​អង្គុយ​លើ​អាសនៈ​ ​មិន​ប្រាប់​ម្ចាស់​គេ​ក៏​ចៀសចេញ​ទៅ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ ​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​កឋិន​សិក្ខាបទ​)​។​
 ​[​៥៥៧​]​ ​ភិក្ខុនី​ចូល​ទៅកាន់​ត្រកូល​វេលា​ក្រោយ​បាយ​ ​ហើយ​ ​អង្គុយ​លើ​អាសនៈ​ ​ដោយ​ឥតមាន​ប្រាប់​ម្ចាស់​គេ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​ចូល​ទៅកាន់​ត្រកូល​ក្នុង​វេលា​ក្រោយ​បាយ​ ​មិនបាន​ប្រាប់​ម្ចាស់​គេ​ ​ក៏​ស្រាប់តែ​អង្គុយ​លើ​អាសនៈ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​កឋិន​សិក្ខាបទ​)​។​
 ​[​៥៥៨​]​ ​ភិក្ខុនី​ចូល​ទៅកាន់​ត្រកូល​ក្នុង​វេលាវិកាល​ ​ហើយ​មិន​ប្រាប់​ម្ចាស់​គេ​ ​ស្រាប់តែ​ក្រាល​ឯង​ខ្លះ​ ​ប្រើ​គេ​ឱ្យ​ក្រាល​ខ្លះ​ ​នូវ​សេនាសនៈ​សម្រាប់​ក្រាល​ដេក​ ​ហើយក៏​អង្គុយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​ច្រើន​រូប​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636801599697559159
ទៅកាន់ទំព័រ៖