ព្រះត្រៃបិដក ភាគ ១២
ចូលទៅកាន់ត្រកូល ក្នុងវេលាវិកាល ហើយមិនប្រាប់ម្ចាស់គេ ស្រាប់តែក្រាលសេនាសនៈសម្រាប់ក្រាលដេក ហើយអង្គុយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើង ដោយសមុដ្ឋាន ២ (ដូចក្នុងកឋិនសិក្ខាបទ)។
[៥៥៩] ភិក្ខុនីពោលទោសភិក្ខុនីដទៃ ដោយកិរិយាប្រកាន់អាក្រក់ នឹងដោយពិចារណាខុស ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីមួយរូបពោលទោសភិក្ខុនីដទៃ ដោយកិរិយាប្រកាន់អាក្រក់ នឹងដោយ ពិចារណាខុស។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន៣។
[៥៦០] ភិក្ខុនីប្រទេចខ្លួនឯងក្ដី ប្រទេចភិក្ខុនីដទៃក្ដី ដោយនរក ឬដោយព្រហ្មចរិយៈ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងចណ្ឌកាលីភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលចណ្ឌកាលីភិក្ខុនី
ID: 636801600052449458
ទៅកាន់ទំព័រ៖