ព្រះត្រៃបិដក ភាគ ១២
[២៣] សូរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដអនិយតៈទី១ ក្នុងទីណា។ ទ្រង់ប្រារឰនូវបុគ្គលណា។ ព្រោះរឿងរ៉ាវដូចម្ដេច។ បញ្ញត្ដិ ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ សព្វត្ថប្បញ្ញត្ដិ១ បទេសប្បញ្ញត្ដិ១ សាធារណប្បញ្ញត្ដិ១ អសាធារណប្បញ្ញត្ដិ១ ឯកតោបញ្ញត្ដិ១ ឧភតោបញ្ញត្ដិ១ មានក្នុងអនិយតៈទី១ នោះដែរឬទេ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៥យ៉ាង សិក្ខាបទនោះ ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា មកកាន់ឧទ្ទេសត្រង់ឧទ្ទេសណា។ បណ្ដាវិបត្ដិទាំង ៤ យ៉ាង សិក្ខាបទនោះចាត់ជាវិបត្ដិអ្វី។ បណ្ដាកងនៃអាបត្ដិទាំង៧ យ៉ាង សិក្ខាបទនោះចាត់ចូលក្នុងអាបត្ដិកងណា។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានប៉ុន្មានយ៉ាង។ បណ្ដាអធិករណ៍ទាំង៤យ៉ាង សិក្ខាបទនោះ ចាត់ជាអធិករណ៍អ្វី។ បណ្ដាសមថៈទាំង ៧ យ៉ាង សិក្ខាបទនោះ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ អ្វីជាវិន័យក្នុងសិក្ខាបទនោះ អ្វីជាអភិវិន័យក្នុងសិក្ខាបទនោះ អ្វីជាបាតិមោក្ខក្នុងសិក្ខាបទនោះ អ្វីជាអធិប្បាតិមោក្ខក្នុងសិក្ខាបទនោះ។ អ្វីជាវិបត្ដិ អ្វីជាសម្បត្ដិ សេចក្ដីប្រតិបត្ដិ (ក្នុងសិក្ខាបទនោះ) ដូចម្ដេច។ ព្រះមានព្រះភាគទ្រង់បញ្ញត្ដអនិយតៈទី១ ព្រោះអាស្រ័យអំណាចប្រយោជន៍ប៉ុន្មានយ៉ាង។ ជនពួក
ID: 636801464117884445
ទៅកាន់ទំព័រ៖