ព្រះត្រៃបិដក ភាគ ១២
[៥៦៥] ភិក្ខុនីញ៉ាំងវារៈនៃសង្ឃាដី
(១) ឱ្យកន្លងហួស៥ថ្ងៃទៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប ទុកដាក់ចីវរក្នុងដៃនៃពួកភិក្ខុនីផងគ្នា ហើយចៀសចេញទៅកាន់ចារិកនៃជនបទ ដោយមានតែ ស្បង់នឹងចីពរ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។
[៥៦៦] ភិក្ខុនីទ្រទ្រង់សង្កមនីយចីវរ (ចីវរដែលលបយករបស់ គេមកប្រើប្រាស់មួយសំណើរ) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា ទ្រង់ប្រារឰនឹងភិក្ខុនីមួយរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីមួយរូប មិនបានប្រាប់ ហើយឃ្លុំចីវររបស់ភិក្ខុនីផងគ្នា។ សិក្ខាបទ នោះមានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ២ (ដូចក្នុងកឋិនសិក្ខាបទ)។
(១) ពាក្យថា វារៈនៃសង្ឃាដី គឹការប្រើប្រាស់សង្ឃាដីផ្លាស់ប្ដូរនឹងឧត្ដរាសង្គៈ។
ID: 636801617009519347
ទៅកាន់ទំព័រ៖