ព្រះត្រៃបិដក ភាគ ១២
ឱ្យសមណចីវរដល់គ្រហស្ថ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋានទាំង៦។
[៥៧០] ភិក្ខុនីញ៉ាំងសម័យនៃចីវរកាល ឱ្យកន្លងទៅដោយចង់ បាននូវចីវរដ៏ទុព្វល ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ញ៉ាំងសម័យនៃចីវរកាល ឱ្យកន្លងទៅ ដោយចង់បាននូវចីវរដ៏ ទុព្វល។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។
[៥៧១] ភិក្ខុនីឃាត់ការដកកឋិនដែលប្រកបដោយធម៌ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ឃាត់ការដកកឋិនដែលប្រកបដោយធម៌។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។
ចប់ នហានវគ្គ ទី៣។
ID: 636801618125463175
ទៅកាន់ទំព័រ៖