ព្រះត្រៃបិដក ភាគ ១២
            
        
        
            
            
                
                រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនីក្លែងធ្វើសេចក្ដីអផ្សុកដល់ភិក្ខុនីផងគ្នា។ សិក្ខាបទនោះ មានបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះតាំងឡើងដោយសមុដ្ឋាន៣។ 
 [៥៧៥] ភិក្ខុនីមិនបានបម្រើ មិនបានធ្វើសេចក្ដីខ្វល់ខ្វាយ ដើម្បីបម្រើ នូវភិក្ខុនីជាកូនសិស្សដែលមានជម្ងឺ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី មិនបានបម្រើ មិនបានធ្វើសេចក្ដីខ្វល់ខ្វាយ ដើម្បីបម្រើ នូវភិក្ខុនីជាកូនសិស្សដែលមានជម្ងឺ។ សិក្ខាបទនោះមានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះតាំងឡើងដោយ សមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
 [៥៧៦] ភិក្ខុនីបានឱ្យលំនៅដល់ភិក្ខុនីផងគ្នា ហើយមានសេចក្ដីខឹងអាក់អន់ចិត្ដ ក៏ទង់ទាញភិក្ខុនីនោះចេញ (ចាកលំនៅនោះ) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនីបានឱ្យទីលំនៅដល់ភិក្ខុនីផងគ្នា ហើយមានសេចក្ដីខឹងអាក់អន់ចិត្ដ ក៏ទង់ទាញភិក្ខុនីនោះចេញ 
            
            
         
        
            
                ID: 636801619106149267 
                
            
            
                ទៅកាន់ទំព័រ៖