ព្រះត្រៃបិដក ភាគ ១២
ណាតែងសិក្សា។ ជនពួកណា មានសិក្ខាសិក្សាហើយ។ សិក្ខាបទនោះ ឋិតនៅក្នុងជនពួកណា។ ជនពួកណាតែងទ្រទ្រង់ទុក។ សិក្ខាបទនោះ ជាពាក្យរបស់នរណា។ សិក្ខាបទនោះនរណានាំមក។
[២៤] សួរថា ព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្ដអនិយតៈទី១ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារឰនូវបុគ្គលណា។ ទ្រង់ប្រារឰនូវព្រះឧទាយិមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែល ព្រះឧទាយិមានអាយុតែម្នាក់ឯង សម្រេចនូវការអង្គុយលើអាសនៈដ៏ស្ងាត់ កំបាំងល្មមធ្វើ (សេវនកិច្ចបាន) ជាមួយនឹងមាតុគ្រាមតែម្នាក់។ បញ្ញត្ដិ១ អនុប្បញ្ញត្ដិ១ អនុប្បន្នប្បញ្ញត្ដិ១ ក្នុងអនិយតៈទី១ នោះ មានដែរឬទេ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញតិ្ដ និងអនុប្បន្នប្បញ្ញត្ដិ មិនមានក្នុងសិក្ខាបទនោះទេ។ សិក្ខាបទនោះ ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធារណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ សិក្ខាបទនោះ ជាឯក តោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុឧទ្ទេសទាំង៥យ៉ាង សិក្ខាបទនោះ ដាក់ចុះក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ដាក់ចុះក្នុងនិទាន រាប់បញ្ចូលក្នុងនិទាន។ សិក្ខាបទ
ID: 636801464491185797
ទៅកាន់ទំព័រ៖