ព្រះត្រៃបិដក ភាគ ១២

ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​បម្រើ​គ្រហស្ថ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​
 [​៥៨៦​]​ ​កាលបើ​ភិក្ខុនី​ផងគ្នា​បាន​និយាយ​ថា​ ​នែនាង​ជា​ម្ចាស់​ ​ចូរ​នាង​រម្ងាប់​អធិករណ៍​នេះ​ទៅ​ ​ភិក្ខុនី​ក៏​ទទួលពាក្យ​ថា​សាធុ​ហើយ​ ​តែ​មិន​រម្ងាប់​ ​មិន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​ដើម្បី​រម្ងាប់​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​កាលដែល​ភិក្ខុនី​ផងគ្នា​បាន​និយាយ​ថា​ ​នែនាង​ជា​ម្ចាស់​ ​នាង​ចូរ​មក​រម្ងាប់​អធិករណ៍​នេះ​ទៅ​ ​ក៏​ទទួលពាក្យ​ថា​សាធុ​ហើយ​ ​តែ​មិន​រម្ងាប់​ ​មិន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​ដើម្បី​រម្ងាប់​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​
 [​៥៨៧​]​ ​ភិក្ខុនី​ឱ្យ​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ដោយដៃ​របស់​ខ្លួន​ ​ដល់​គ្រហស្ថ​ក្ដី​ ​ដល់​បរិ​ព្វា​ជ​ក​ក្ដី​ ​ដល់​បរិ​ព្វា​ជិ​កា​ក្ដី​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636801621023888956
ទៅកាន់ទំព័រ៖