ព្រះត្រៃបិដក ភាគ ១២
ណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី ឱ្យខាទនីយៈខ្លះ ភោជនីយៈខ្លះ ដោយដៃរបស់ខ្លួន ដល់គ្រហស្ថ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។
[៥៨៨] ភិក្ខុនីមិនលះបង់អាវសថចីវរ (ចីវរសម្រាប់ភិក្ខុនីមានរដូវ) នៅតែប្រើប្រាស់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី មិនលះបង់អាវសថចីវរ នៅតែប្រើប្រាស់។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងកឋិនសិក្ខាបទ)។
[៥៨៩] ភិក្ខុនីមិនបានប្រគល់លំនៅ (ដល់គេឯទៀត) ហើយ ស្រាប់តែចៀសចេញទៅកាន់ចារិក ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនី មិនបានប្រគល់លំនៅ (ដល់គេឯទៀត) ហើយ
ID: 636801621340477063
ទៅកាន់ទំព័រ៖