ព្រះត្រៃបិដក ភាគ ១២

 [​៥៩២​]​ ​ភិក្ខុនី​ ​ដឹង​ហើយ​ចូល​ទៅកាន់​អារាម​ដែល​មាន​ភិក្ខុ​ ​ដោយ​មិនបាន​ប្រាប់​មុន​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​មិនបាន​ប្រាប់​មុន​ ​ហើយ​ស្រាប់តែ​ចូល​ទៅកាន់​អារាម​ ​(​ដែល​ ​មាន​ភិក្ខុ​)​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ២​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​ ​
 [​៥៩៣​]​ ​ភិក្ខុនី​ ​ជេរ​គម្រាម​ភិក្ខុ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​វេសាលី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​ជេរ​ព្រះ​ឧបាលិ​មាន​អាយុ​។​ ​សិក្ខា​ ​បទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​
 [​៥៩៤​]​ ​ភិក្ខុនី​ ​ប្រទេចផ្ដាសា​គណៈ​ភិក្ខុនី​ ​ដោយ​ចិត្ដ​កំណាច​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ប្រទេចផ្ដាសា​គណៈ​ភិក្ខុនី​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636801622062468359
ទៅកាន់ទំព័រ៖