ព្រះត្រៃបិដក ភាគ ១២

 [​៥៩៩​]​ ​ភិក្ខុនី​ ​មិនទៅ​ដើម្បី​ស្ដាប់​ឱវាទ​ ​(​គរុ​ធម៌​)​ក្ដី​ ​ដើម្បី​សំវាស​ ​គឺ​សួរ​នូវ​ឧបោសថ​ ​និង​បវារណា​ក្ដី​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ដែន​សក្កៈ​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​មិនទៅ​ស្ដាប់​ឱវាទ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​
 [​៦០០​]​ ​ភិក្ខុនី​ ​មិន​សួរ​ឧបោសថ​ក្ដី​ ​មិន​សូម​ឱវាទ​ក្ដី​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​មិន​សួរ​ឧបោសថ​ខ្លះ​ ​មិន​សូម​ឱវាទ​ខ្លះ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​ ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​
 [​៦០១​]​ ​ភិក្ខុនី​ ​កើតបូស​ក្ដី​ ​ដំបៅ​ក្ដី​ ​ត្រង់​ប​សា​ខ​ប្រទេស​ ​(​តាំង​ ​ពីក្រោម​ផ្ចិត​រហូតដល់​ក្បាលជង្គង់​)​ ​ហើយ​មិនបាន​ប្រាប់​ដល់​សង្ឃ​ ​ឬ​គណៈ​ ​ស្រាប់តែ​ទៅ​ជោះ​តែមួយ​រូប​ ​ជាមួយនឹង​បុរស​ម្នាក់​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636801623144170229
ទៅកាន់ទំព័រ៖