ព្រះត្រៃបិដក ភាគ ១២
ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសស្ដ្រីដែលមានកូននៅបៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។
[៦០៤] ភិក្ខុនី បំបួសសិក្ខមានាដែលមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសសិក្ខមានាដែលមិនទាន់បានសិក្សាសិក្ខាក្នុងធម៌៦ ប្រការ គ្រប់ពីរឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន ៣។
[៦០៥] ភិក្ខុនី បំបួសសិក្ខមានាដែលបានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំហើយ តែសង្ឃមិនទាន់បានសន្មតឱ្យ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដ ក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះ រឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូប បំបួសសិក្ខមានា ដែលបានសិក្សាសិក្ខាក្នុងធម៌៦ប្រការ គ្រប់ពីរឆ្នាំហើយ តែសង្ឃមិន
ID: 636801624059342574
ទៅកាន់ទំព័រ៖