ព្រះត្រៃបិដក ភាគ ១២

ទាន់បាន​សន្មត​ឱ្យ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​
 ​[​៦០៦​]​ ​ភិក្ខុនី​ ​បំបួស​ស្ដ្រី​ជា​គិហិ​គតា​(​១​)​ ​ដែល​មាន​អាយុ​មិនទាន់​គ្រប់១២ឆ្នាំ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​និង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​ច្រើន​រូប​ ​បំបួស​ស្ដ្រី​ជា​គិហិ​គតា​ ​ដែល​មាន​អាយុ​មិនទាន់​គ្រប់១២ឆ្នាំ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​
 ​[​៦០៧​]​ ​ភិក្ខុនី​ ​បំបួស​ស្ដ្រី​ជា​គិហិ​គតា​ ​ដែល​មាន​អាយុ​គ្រប់១២ឆ្នាំ​ហើយ​ ​តែ​មិនទាន់​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦ប្រការ​ ​គ្រប់​ពីរ​ឆ្នាំ​នៅឡើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​បំបួស​ស្ដ្រី​ជា​គិហិ​គតា​ ​ដែល​មាន​អាយុ​គ្រប់១២ឆ្នាំ​ហើយ​ ​តែ​មិនទាន់​សិក្សា​សិក្ខា​ក្នុង​ធម៌៦ប្រការ​ ​គ្រប់​ពីរ​ឆ្នាំ​នៅឡើយ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​ ​
​(​១​)​ ​មើល​ភិក្ខុនី​វិភង្គ​បច្ចេកភាគ​ទី៥​ ​ត្រង់​បព្វៈ៣៨១​ ​ទំព័រ​ ​៣២៩​ ​និង​បព្វៈ៣៨៥​ ​ទំព័រ៣៣៤​។​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636801624614514328
ទៅកាន់ទំព័រ៖