ព្រះត្រៃបិដក ភាគ ១២

នោះ​ ​មកកាន់​ឧទ្ទេស​ ​ត្រង់​ឧទ្ទេស​ណា​។​ ​មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ទី៤​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤យ៉ាង​ ​សិក្ខាបទ​នោះ​ចាត់ជា​វិ​បត្ដិ​អ្វី​។​ ​សិក្ខាបទ​នោះ​ ​ចាត់ជា​សីលវិបត្ដិ​ក៏​មាន​ ​ជា​អាចារ​វិ​បត្ដិ​ក៏​មាន​។​ ​បណ្ដា​កង​នៃ​ ​អាបត្ដិ​ទាំង៧​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​ចាត់ជា​កង​នៃ​អាបត្ដិ​ណា​។​ ​ចាត់ជា​កង​ ​នៃ​អាបត្ដិ​បារាជិក​ក៏​មាន​ ​ចាត់ជា​កង​នៃ​អាបត្ដិ​សង្ឃាទិសេស​ក៏​មាន​ ​ចាត់ជា​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ក៏​មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​យ៉ាង​។​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ទេ​។​ ​សួរ​ថា​ ​បណ្ដា​អធិករណ៍​ទាំង៤យ៉ាង​ ​សិក្ខាបទ​នោះ​ចាត់ជា​អធិករណ៍​អ្វី​។​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​សមថៈ​ទាំង៧យ៉ាង​ ​សិក្ខាបទ​នោះ​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​យ៉ាង​។​ ​រម្ងាប់​ដោយ​សមថៈ៣យ៉ាង​ ​គឺ​ដោ​យស​ម្មុ​ខា​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​ ​សម្មុ​ខា​វិន័យ​និង​តិណ​វត្ថា​រកៈ១​។​ ​អ្វី​ជា​វិន័យ​ក្នុង​សិក្ខាបទ​នោះ​ ​អ្វី​ជា​អភិ​វិន័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​បញ្ញ​ត្ដិ​ ​ជា​វិន័យ​ ​វិ​ភ​ត្ដិ​ជា​អភិ​វិន័យ​។​ ​អ្វី​ជា​បាតិមោក្ខ​ក្នុង​សិក្ខាបទ​នោះ​ ​អ្វី​ជា​អ​ធិប្បាតិមោក្ខ​ក្នុង​សិក្ខាបទ​នោះ​។​ ​បញ្ញ​ត្ដិ​ជា​បាតិមោក្ខ​ ​វិ​ភ​ត្ដិ​ជា​អ​ធិប្បាតិមោក្ខ​។​ ​អ្វី​ជា​វិ​បត្ដិ​ ​។​ ​សេចក្ដី​មិន​សង្រួម​ជា​វិ​បត្ដិ​។​ ​អ្វី​ជា​សម្បត្ដិ​។​ ​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636801464782662469
ទៅកាន់ទំព័រ៖