ព្រះត្រៃបិដក ភាគ ១២
[៦១០] ភិក្ខុនី មិននៅបម្រើបវត្ដិនី (ឧបជ្ឈាយ៍) ដែលបំបួសខ្លួន ឱ្យគ្រប់ពីរឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលភិក្ខុនីច្រើនរូបមិនបម្រើបវត្ដិនីដែលបំបួសខ្លួនឱ្យគ្រប់ពីរឆ្នាំ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[៦១១] ភិក្ខុនីបំបួសកូនសិស្សហើយ មិនបានគ្រប់គ្រងដោយខ្លួនឯង ឬមិនបានប្រើគេឱ្យគ្រប់គ្រង
(១) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលថុល្លនន្ទាភិក្ខុនីបំបួសកូនសិស្សហើយ មិនបានគ្រប់គ្រងដោយខ្លួនឯង មិនបានប្រើគេឱ្យគ្រប់គ្រង។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
ចប់ គព្ភិនីវគ្គ ទី៧។
(១) ក្នុងអដ្ឋកថាប្រាប់ថា មិនបាននាំយកជាប់ទៅជាមួយនឹងខ្លួន ទាំងមិនបានឱ្យគេនាំយកទៅ។
ID: 636801625494294648
ទៅកាន់ទំព័រ៖