ព្រះត្រៃបិដក ភាគ ១២

 [​៦១២​]​ ​ភិក្ខុនី​បំបួស​ស្ដ្រី​ជា​កុមារី​ភូតា​ ​(​សាមណេរី​)​ ​ដែល​មាន​អាយុ​មិនទាន់​គ្រប់២០ឆ្នាំ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​បំបួស​ស្ដ្រី​ជា​កុមារី​ភូតា​ ​ដែល​មាន​អាយុ​មិនទាន់​គ្រប់២០ឆ្នាំ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​
 ​[​៦១៣​]​ ​ភិក្ខុនី​បំបួស​ស្ដ្រី​ជា​កុមារី​ភូតា​ ​ដែល​មាន​អាយុ​គ្រប់២០ឆ្នាំ​ហើយ​ ​តែ​មិនទាន់​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦ប្រការ​ ​គ្រប់​ពីរ​ឆ្នាំ​នៅឡើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​បំបួស​ស្ដ្រី​ជា​កុមារី​ភូតា​ ​ដែល​មាន​អាយុ​គ្រប់២០ឆ្នាំ​ហើយ​ ​តែ​មិនទាន់​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦ប្រការ​គ្រប់​ពីរ​ឆ្នាំ​នៅឡើយ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​ ​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636801625913188607
ទៅកាន់ទំព័រ៖