ព្រះត្រៃបិដក ភាគ ១២

 [​៦១៤​]​ ​ភិក្ខុនី​បំបួស​ស្ដ្រី​ជា​កុមារី​ភូតា​ដែល​មាន​អាយុ​គ្រប់២០ឆ្នាំ​ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦ប្រការ​គ្រប់​ពីរ​ឆ្នាំ​ហើយ​ ​តែ​សង្ឃ​មិនទាន់​បាន​សន្មត​ឱ្យ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​ ​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​ច្រើន​រូប​ ​បំបួស​ស្ដ្រី​ជា​កុមារី​ភូតា​ដែល​មាន​អាយុ​គ្រប់២០ឆ្នាំ​ហើយ​ ​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦ប្រការ​គ្រប់​ពីរ​ឆ្នាំ​ហើយ​ ​តែ​សង្ឃ​មិនទាន់​បាន​សន្មត​ឱ្យ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​
 [​៦១៥​]​ ​ភិក្ខុនី​មាន​វស្សា​មិនទាន់​គ្រប់១២​ ​បំបួស​គេ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​ច្រើន​រូប​ ​មាន​វស្សា​មិនទាន់​គ្រប់១២​ ​បំបួស​គេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636801626212275714
ទៅកាន់ទំព័រ៖