ព្រះត្រៃបិដក ភាគ ១២

 [​៦១៦​]​ ​ភិក្ខុនី​មាន​វស្សា​គ្រប់១២ហើយ​ ​តែ​សង្ឃ​មិនទាន់​បាន​សន្មត​ឱ្យ​បំបួស​គេ​ ​ក៏​ចេះតែ​បំបួស​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​មាន​វស្សា​គ្រប់១២ហើយ​ ​តែ​សង្ឃ​មិនទាន់​បាន​សន្មត​ ​(​ឱ្យ​បំបួស​គេ​)​ ​ក៏​ចេះតែ​បំបួស​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​ ​
 [​៦១៧​]​ ​ភិក្ខុនី​ដែល​សង្ឃ​និយាយ​ឃាត់​ថា​ ​នែនាង​ជា​ម្ចាស់​ ​នាង​កុំ​បំបួស​គេ​ឡើយ​ ​បាន​ទទួ​សពា​ក្យ​ថា​សាធុ​ហើយ​ ​ដល់​មក​ខាងក្រោយ​ ​ត្រឡប់​ពោល​តិះដៀល​សង្ឃ​វិញ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ចណ្ឌ​កា​លី​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ ​ដែល​ចណ្ឌ​កា​លី​ភិក្ខុនី​ ​ដែល​សង្ឃ​និយាយ​ឃាត់​ថា​ ​នែនាង​ជា​ម្ចាស់​ ​នាង​កុំ​បំបួស​គេ​ឡើយ​ ​បាន​ទទួលពាក្យ​ថា​សាធុ​ហើយ​ ​ដល់​មក​ខាងក្រោយ​ ​ត្រឡប់​ពោល​តិះដៀល​សង្ឃ​វិញ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ ​ដោយ​សមុដ្ឋាន៣​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636801626505962512
ទៅកាន់ទំព័រ៖