ព្រះត្រៃបិដក ភាគ ១២

 [​៦១៨​]​ ​ភិក្ខុនី​ ​និយាយ​នឹង​សិក្ខមានា​ថា​ ​នែនាង​ ​បើ​នាង​ឱ្យ​ចីវរ​ដល់​យើង​ ​ៗ​ ​នឹង​បំបួស​នាង​ ​លុះ​និយាយ​យ៉ាងនេះ​ហើយ​ ​ក៏​មិន​បំបួស​ ​ទាំង​មិន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​នឹង​បំបួស​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​បាន​និយាយ​នឹង​សិក្ខមានា​ថា​ ​នែនាង​ ​បើ​នាង​ឱ្យ​ចីវរ​ដល់​យើង​ ​ៗ​ ​នឹង​បំបួស​នាង​ ​លុះ​និយាយ​យ៉ាងនេះ​ហើយ​ ​ក៏​មិន​បំបួស​ ​ទាំង​មិន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​នឹង​បំបួស​ឡើយ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ ​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​
 [​៦១៩​]​ ​ភិក្ខុនី​និយាយ​នឹង​សិក្ខមានា​ថា​ ​នែនាង​ ​បើ​នាង​តាម​បម្រើ​យើង​ឱ្យ​គ្រប់២ឆ្នាំ​ ​យើង​នឹង​បំបួស​នាង​ ​លុះ​និយាយ​យ៉ាងនេះ​ហើយ​ ​ក៏​មិន​បំបួស​ ​ទាំង​មិន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​នឹង​បំបួស​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​ ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​បាន​និយាយ​នឹង​សិក្ខមានា​ថា​ ​នែនាង​ ​បើ​នាង​តាម​បម្រើ​យើង​ឱ្យ​គ្រប់២ឆ្នាំ​ ​យើង​នឹង​បំបួស​នាង​ ​លុះ​និយាយ​យ៉ាង
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636801626820810521
ទៅកាន់ទំព័រ៖