ព្រះត្រៃបិដក ភាគ ១២
            
        
        
            
            
                
                នេះហើយ ក៏មិនបំបួស ទាំងមិនធ្វើសេចក្ដីខ្វល់ខ្វាយនឹងបំបួសឡើយ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។
 [៦២០] ភិក្ខុនី បំបួសសិក្ខមានា ដែលនៅច្រឡូកច្រឡំដោយបុរស ច្រឡូកច្រឡំដោយកុមារ ជាស្រីកាច បណ្ដាលឱ្យកើតសេចក្ដីសោក (ដល់គេឯទៀត) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបំបួសសិក្ខមានា ដែលនៅច្រឡូកច្រឡំដោយបុរស ច្រឡូក ច្រឡំដោយកុមារ ជាស្រីកាច បណ្ដាលឱ្យកើតសេចក្ដីសោក (ដល់គេឯទៀត)។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។ 
 [៦២១] ភិក្ខុនីបំបួសសិក្ខមានាដែលមាតាបិតា ឬប្ដីមិនបានអនុញ្ញាត ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី បំបួសសិក្ខមានាដែលមាតាបិតាខ្លះ ប្ដីខ្លះ មិនបានអនុញ្ញាត។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។
            
            
         
        
            
                ID: 636801627189371601 
                
            
            
                ទៅកាន់ទំព័រ៖