ព្រះត្រៃបិដក ភាគ ១២
បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីវាចា មិនតាំងឡើងអំពីកាយនិងចិត្ដក៏មាន តាំងឡើងអំពីកាយនិងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីវាចានិងចិត្ដ មិនតាំងឡើងអំពីកាយក៏មាន តាំងឡើងអំពីកាយអំពីវាចានិងចិត្ដក៏មាន។
[៦២២] ភិក្ខុនីបំបួសសិក្ខមានា ដោយឱ្យឆន្ទៈឈ្មោះបារិវាសិកៈ (ដែលមានបរិស័ទក្រោកចេញទៅហើយ) ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងរាជគ្រឹះ។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនី បំបួសសិក្ខមានាដោយឱ្យឆន្ទៈឈ្មោះបារិ វាសិកៈ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។
[៦២៣] ភិក្ខុនីបំបួសគេរាល់ឆ្នាំ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនីច្រើនរូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនីច្រើនរូប បំបួសគេរាល់ឆ្នាំ។ សិក្ខាបទនោះ មានតែ បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៣។
ID: 636801627529031028
ទៅកាន់ទំព័រ៖