ព្រះត្រៃបិដក ភាគ ១២
[៦២៩] ភិក្ខុនីងូតទឹកដោយគ្រឿងក្រអូប និងគ្រឿងលាប ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី ងូតទឹកដោយគ្រឿងក្រអូបនិងគ្រឿងលាប។ សិក្ខាបទនោះ មានតែបញ្ញត្ដិ ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូច ក្នុងឯឡកលោមសិក្ខាបទ)។
[៦៣០] ភិក្ខុនីងូតទឹកដោយគ្រឿងអប់ និងលម្អិតម្សៅ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ ប្រារឰនឹងបុគ្គលណា។ ទ្រង់់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី ងូតទឹកដោយគ្រឿងអប់ និងលម្អិតម្សៅ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃ អាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន២ (ដូចក្នុងឯឡកលោមសិក្ខាបទ)។
[៦៣១] ភិក្ខុនីប្រើភិក្ខុនីផងគ្នាឱ្យគក់រឹតច្របាច់ ត្រូវអាបត្ដិបាចិត្ដិយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹង
ID: 636801628635554318
ទៅកាន់ទំព័រ៖