ព្រះត្រៃបិដក ភាគ ១២

 [​៦៣៦​]​ ​ភិក្ខុនី​ ​សួរ​ប្រស្នា​នឹង​ភិក្ខុ​ដែល​ខ្លួន​មិនបាន​សូមឱកាស​ ​(​ជាមុន​)​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​សួរ​ប្រស្នា​នឹង​ភិក្ខុ​ ​ដែល​ខ្លួន​មិនបាន​សូមឱកាស​ ​(​ជាមុន​)​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ ​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​បទ​សោ​ធម្ម​សិក្ខាបទ​)​។​
 ​[​៦៣៧​]​ ​ភិក្ខុនី​មិន​មាន​សំពត់​ចោមពុង​ ​ចូល​ទៅកាន់​ស្រុក​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​មួយ​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​មួយ​រូប​ ​មិន​មាន​សំពត់​ចោមពុង​ចូល​ទៅកាន់​ស្រុក​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​ ​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​គឺ​ ​តាំង​ឡើង​អំពី​កាយ​ ​មិន​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​។​ ​

​ចប់​ ​ឆ​ត្ដុ​បា​ហន​វគ្គ​ ​ទី៩​។​
​ចប់​ ​ពួក​ខុទ្ទក​សិក្ខាបទ​ ​មាន​ចំនួន៩វគ្គ​ ​តែ​ប៉ុណ្ណេះ​។​

ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636801629683814275
ទៅកាន់ទំព័រ៖