ព្រះត្រៃបិដក ភាគ ១២

ភិក្ខុនី​ដេក​លើ​គ្រែ​មួយ​ជាមួយគ្នា១​ ​ភិក្ខុនី​ដេក​លើ​កម្រាល​មួយ​ជាមួយគ្នា​ ​១​ ​ភិក្ខុនី​ក្លែង​ធ្វើ​សេចក្ដី​អផ្សុក​ដល់​ភិក្ខុនី​ផងគ្នា១​ ​ភិក្ខុនី​មិន​បំរើ​កូនសិស្ស​ដែល​មាន​ជម្ងឺ១​ ​ភិក្ខុនី​ឱ្យ​លំនៅ​ដល់​ភិក្ខុនី​ផងគ្នា១​ ​ភិក្ខុនី​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ១​ ​ភិក្ខុនី​ ​ដើរទៅ​ខាងក្នុង​ដែន១​ ​ដើរទៅ​ខាងក្រៅ​ដែន១​ ​ភិក្ខុនី​ដើរទៅ​កាន់​ចារិក​ខាងក្នុង​វស្សា១​ ​ភិក្ខុនី​ចេញវស្សា​ហើយ​ ​មិនទៅ​កាន់​ចារិក១​ ​ភិក្ខុនី​ទៅ​មើល​ព្រះរាជ​ដំណាក់១​ ​ភិក្ខុនី​ ​ប្រើប្រាស់​អាសន្ទិ១​ ​ភិក្ខុនី​ការសូត្រ​ ​ឬ​អំបោះ១​ ​ភិក្ខុនី​បម្រើ​ ​គ្រហស្ថ១​ ​ភិក្ខុនី​មិន​រម្ងាប់​អធិករណ៍១​ ​ភិក្ខុនី​ឱ្យ​ខាទនីយ​ ​ភោជ​នីយៈ​ដល់​គ្រហស្ថ​ជាដើម១​ ​ភិក្ខុនី​មិន​លះ​អាវ​ស​ថ​ចីវរ១​ ​ភិក្ខុនី​មិន​លះ​ផ្ទះសំណាក់១​ ​ភិក្ខុនី​រៀន​តិរច្ឆាន​វិជ្ជា១​ ​ភិក្ខុនី​ ​បង្រៀន​តិរច្ឆាន​វិជ្ជា១​ ​ភិក្ខុនី​ចូល​ទៅកាន់​អារាម​ដែល​មាន​ភិក្ខុ​ ​ដោយ​មិនបាន​ប្រាប់​ជាមុន១​ ​ភិក្ខុនី​ជេរ​ភិក្ខុ១​ ​ភិក្ខុនី​គម្រាម​គណ​ភិក្ខុនី​ដោយ​ចិត្ដ​កំណាច១​ ​ភិក្ខុនី​ហាម​ភោជន​ហើយ​ឆាន់​ ​ភោជន​ឯទៀត១​ ​ភិក្ខុនី​កំណាញ់​ត្រកូល១​ ​ភិក្ខុនី​នៅចាំ​វស្សា​ ​ក្នុង​អាវាស​ដែល​មិន​មាន​ភិក្ខុ១​ ​ភិក្ខុនី​ ​នៅចាំ​វស្សា​ហើយ​ ​មិន​បវារណា​ក្នុង​ឧភតោ​សង្ឃ១​ ​ភិក្ខុនី​មិនទៅ​ទទួល​ឱវាទ១
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636801630418356288
ទៅកាន់ទំព័រ៖