ព្រះត្រៃបិដក ភាគ ១២

ភិក្ខុនី​មិន​ប្រាថ្នា​ធម៌​ ​២ប្រការ​ ​គឺ​សួរ​ឧបោសថ​ ​ទាំង​ចូល​ទៅ​ស្ដាប់​ឱវាទ១​ ​ភិក្ខុនី​ជោះ​បូស​ ​ឬ​ដំ​បៅ​ក្នុង​ប​សា​ខ​ប្រទេស១​ ​ភិក្ខុនី​បំបួស​ស្ដ្រី​មានគភ៌១​ ​បំបួស​ស្ដ្រី​ ​ដែល​មានកូន​នៅ​បៅ១​ ​បំបួស​សិក្ខមានា​ដែល​មិនទាន់​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦ប្រការ១​ ​បំបួស​សិក្ខមានា​ដែល​សង្ឃ​មិនបាន​សន្មត១​ ​បំបួស​ស្ដ្រី​ជា​គិហិ​គតា​ ​ដែល​មាន​អាយុ​មិនទាន់​គ្រប់​ ​១២​ ​ឆ្នាំ១​ ​បំបួស​ស្ដ្រី​ជា​គិហិ​គតា​ ​ដែល​មាន​អាយុ​គ្រប់​ ​១២​ ​ឆ្នាំ​ហើយ​ ​តែ​មិនបាន​សិក្សា​សិក្ខា​គ្រប់​ ​២​ ​ឆ្នាំ១​ ​បំបួស​ស្ដ្រី​ជា​គិហិ​គតា​ ​ដែល​សង្ឃ​មិនបាន​សន្មត១​ ​បំបួស​កូនសិស្ស​ហើយ​មិនបាន​អនុគ្រោះ​ ​១​ ​ភិក្ខុនី​មិន​បម្រើ​ប​វត្ដិ​នី១​ ​ភិក្ខុនី​មិន​គ្រប់គ្រង​កូនសិស្ស១​ ​ភិក្ខុនី​បំបួស​ស្ដ្រី​ជា​កុមារី​ភូតា​ ​មាន​អាយុ​មិនទាន់​គ្រប់២០ឆ្នាំ១​ ​ភិក្ខុនី​បំបួស​ស្ដ្រី​ជា​កុមារី​ភូតា​ដែល​មិនទាន់​បាន​សិក្សា​សិក្ខា​គ្រប់​ ​២​ ​ឆ្នាំ​ ​១​ ​ភិក្ខុនី​បំបួស​ស្ដ្រី​ជា​កុមារី​ភូតា​ដែល​សង្ឃ​មិនបាន​សន្មត១​ ​ភិក្ខុនី​មាន​វស្សា​មិន​គ្រប់១២ហើយ​ ​បំបួស​គេ១​ ​ភិក្ខុនី​ដែល​សង្ឃ​មិនបាន​សន្មត​ ​ហើយ​បំបួស​គេ​ ​១​ ​ភិក្ខុនី​ដែល​សង្ឃ​ឃាត់​មិន​ឱ្យ​បំបួស​គេ១​ ​ភិក្ខុនី​និយាយ​នឹង​សិក្ខមានា​ថា​ ​បើ​នាង​ឱ្យ​ចីវរ​យើង​ ​ៗ​ ​នឹង​បំបួស​នាង១​ ​ភិក្ខុនី​និយាយ​នឹង​សិក្ខមានា​ថា​ ​បើ​នាង​បម្រើ​យើង​គ្រប់​ពីរ​ឆ្នាំ​ ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636801630703862618
ទៅកាន់ទំព័រ៖