ព្រះត្រៃបិដក ភាគ ១២

យើង​នឹង​បំបួស​នាង​ ​១​ ​ភិក្ខុនី​បំបួស​សិក្ខមានា​ដែល​នៅ​ច្រឡូកច្រឡំ​ដោយ​បុរស១​ ​បំបួស​ស្ដ្រី​ដែល​ប្ដី​មិនបាន​អនុញ្ញាត១​ ​បំបួស​សិក្ខមានា​ដោយ​ឱ្យ​ឆន្ទៈ​ឈ្មោះ​បារិ​វាសិក​ ​១​ ​បំបួស​គេ​រាល់​ឆ្នាំ​ ​១​ ​បំបួស​ស្ដ្រី​ ​២​ ​នាក់​ក្នុង​មួយឆ្នាំ១​ ​ភិក្ខុនី​មិន​មាន​ជំងឺ​ប្រើប្រាស់​ឆត្រ១​ ​ទៅ​ដោយ​យាន​ ​១​ ​ភិក្ខុនី​ប្រើប្រាស់​ខ្សែក្រវាត់​ ​១​ ​ប្រើប្រាស់​គ្រឿងប្រដាប់​ស្ដ្រី១​ ​ងូតទឹក​ដោយ​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប១​ ​ងូតទឹក​ដោយ​គ្រឿង​អប់​និង​ម្សៅ១​ ​ភិក្ខុនី​ ​ប្រើ​ភិក្ខុនី​ផងគ្នា​ ​ឱ្យ​គក់​ ​រឹត​ ​ច្របាច់១​ ​ឱ្យ​សិក្ខមានា​គក់​រឹត​ ​ច្របាច់១​ ​ឱ្យ​សាមណេរី​គក់​រឹតច្របាច់១​ ​ឱ្យ​ស្ដ្រី​គ្រហស្ថ​គក់​រឹតច្របាច់១​ ​ភិក្ខុនី​អង្គុយ​លើ​អាសនៈ​ពីមុខ​ភិក្ខុ១​ ​ភិក្ខុនី​សួរ​ប្រស្នា​នឹង​ភិក្ខុ​ដែល​ខ្លួន​មិនបាន​សូមឱកាស​ជាមុន១​ ​ភិក្ខុនី​ ​មិន​មាន​សំពត់​ចោមពុង​ចូល​ទៅកាន់​ស្រុក១​។​ ​

​ឧទ្ទាន​នៃ​វគ្គ​ទាំង៩នោះ​ដូច្នេះ​


​[​៦៣៩​]​ ​ល​សុ​ណ​វគ្គ១​ ​អន្ធការ​វគ្គ១​ ​នហាន​វគ្គ១​ ​តុ​វដ្ដ​វគ្គ១​ ​ចិ​ត្ដា​គារវ​គ្គ១​ ​អារាម​វគ្គ១​ ​គ​ព្ភិ​នី​វគ្គ១​ ​កុមារី​ភូត​វគ្គ១​ ​ឆ​ត្ដុ​បា​ហន​វគ្គ១​។​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636801631125536737
ទៅកាន់ទំព័រ៖