ព្រះត្រៃបិដក ភាគ ១២
[៦៤០] ភិក្ខុនីសូមទឹកដោះរាវមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនីសូមទឹកដោះរាវមកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។
[៦៤១] ភិក្ខុនីសូមប្រេងមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលពួកឆព្វគ្គិយាភិក្ខុនីសូមប្រេងមកឆាន់។ សិក្ខាបទនោះ មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិនោះ តាំងឡើងដោយសមុដ្ឋាន៤។
[៦៤២] ភិក្ខុនីសូមទឹកឃ្មុំមកឆាន់ ត្រូវអាបត្ដិបាដិទេសនីយៈ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងរ៉ាវដូចម្ដេច។
ID: 636801631788744670
ទៅកាន់ទំព័រ៖