ព្រះត្រៃបិដក ភាគ ១២

ជន​ពួក​ណា​តែង​ទ្រទ្រង់​ទុក​។​ ​សិក្ខាបទ​នោះ​ប្រព្រឹត្ដ​ទៅដល់​ពួក​ជន​ណា​ ​ពួក​ជន​នោះ​តែង​ទ្រទ្រង់​ទុក​។​ ​សិក្ខាបទ​នោះ​ជា​ពាក្យ​របស់​នរណា​។​ ​ជា​ពាក្យ​របស់​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​។​ ​សិក្ខាបទ​នោះ​ ​នរណា​នាំមក​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​ ​(​ដូច​មាន​នាម​តទៅ​នេះ​)​ ​នាំ​តៗ​គ្នា​មក​។​ ​
​ព្រះ​ឧបាលិ១​ ​ព្រះ​ទាស​កៈ១​ ​ព្រះ​សោ​ណ​កៈ១​ ​ព្រះ​សិ​គ្គ​វៈ១​ ​និង​ព្រះ​មោ​គ្គ​លី​បុ​ត្ដ១អង្គ​ទៀត​ជាគម្រប់៥​ ​ព្រះ​ថេរៈ​ទាំងនេះ​ ​នៅក្នុង​ទ្វីប​មានឈ្មោះ​ថា​ជម្ពូ​ដ៏​មាន​សិរី​។​ ​ត​អំពី​នោះ​មក​ ​ព្រះ​មហិន្ទៈ១​ ​ព្រះ​ឥដ្ដិយៈ១​ ​ព្រះ​ឧ​ត្ដិយៈ១​ ​ព្រះ​សម្ពលៈ១​។​បេ​។​ ​ព្រះ​នា​គ​ត្ថេ​រទាំង​ឡាយ​នេះ​ ​មាន​បញ្ញា​ច្រើន​ ​ចេះ​ព្រះ​វិន័យ​ ​ស្ទាត់ជំនាញ​ក្នុង​មគ្គ​ ​បាន​ប្រកាស​វិនយបិដក​ទុក​ ​ក្នុង​តម្ព​បណ្ណិ​ទ្វីប​។​

 [​២៥​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​បញ្ញ​ត្ដ​អនិយតៈ​ទី២ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ព្រះ​ឧទាយិ​មាន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636801465469071729
ទៅកាន់ទំព័រ៖