ព្រះត្រៃបិដក ភាគ ១២

សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៤​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​មិន​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​ ​អំពី​កាយ​អំពី​វាចា​និង​ចិត្ដ​ក៏​មាន​។​ ​

​ចប់​ ​បាដិទេសនីយៈ​ទាំង៨​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​បាដិទេសនីយៈ​នោះ​ ​ដូច្នេះ​


​[​៦៤៨​]​ ​រឿង​ភិក្ខុនី​សូម​ទឹកដោះ​រាវ១​ ​ប្រេង១​ ​ទឹកឃ្មុំ១​ ​ទឹកអំពៅ១​ ​ត្រី១​ ​សាច់១​ ​ទឹកដោះស្រស់១​ ​ទឹកដោះជូរ១​ ​បាដិទេសនីយៈ​ទាំង៨​ ​ព្រះ​សយ​ម្ពុទ្ធ​ទ្រង់​បាន​សម្ដែង​ហើយ​ ​យ៉ាងនោះ​។​ ​សិក្ខាបទ​ទាំងឡាយ​ណា​ ​ដែល​យើង​ឱ្យ​ពិស្ដារ​ហើយ​ ​ក្នុង​ភិក្ខុ​វិភង្គ​ ​សិក្ខាបទ​ទាំងនោះ​ ​យើង​សម្ដែង​ដោយសង្ខេប​ ​ក្នុង​ភិក្ខុនី​វិភង្គ​។​ ​

​ចប់​ ​ក​ត្ថ​ប្ប​ញ្ញ​ត្ដិ​វា​រៈ​ជាម្បូង​។​

ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636801633271509479
ទៅកាន់ទំព័រ៖