ព្រះត្រៃបិដក ភាគ ១២

 [​៦៤៩​]​ ​ភិក្ខុនី​មានតម្រេក​ត្រេកអរ​នឹង​កាយ​សំសគ្គៈ​ ​របស់​បុរស​បុគ្គល​ ​ដែល​មានតម្រេក​ដែរ​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុនី​មានតម្រេក​ត្រេកអរ​នឹង​កាយ​សំសគ្គៈ​ ​របស់​បុរស​បុគ្គល​ ​ដែល​មានតម្រេក​ដែរ​ ​ត្រូវ​អាបត្ដិ៣​ ​គឺ​ត្រេកអរ​នឹង​ការ​ចាប់​ពាល់​សរីរប្រទេស​ ​ខាងក្រោម​ដងកាំបិត​ ​ចុះ​មក​ ​ខាងលើ​មណ្ឌល​នៃ​ជង្គង់​ឡើង​ទៅ​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ត្រេកអរ​នឹង​ការ​ចាប់​ពាល់​សរីរប្រទេស​ ​ខាងលើ​ដងកាំបិត​ឡើង​ទៅ​ ​ខាងក្រោម​មណ្ឌល​នៃ​ជង្គង់​ចុះ​មក​ ​ត្រូវ​អា​ត្ដិ​ថុល្លច្ច័យ​ ​ត្រេកអរ​នឹង​ការ​ចាប់​ពាល់​វត្ថុ​ដែល​ជាប់​ដោយ​កាយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុនី​មានតម្រេក​ត្រេកអរ​នឹង​ ​កាយ​សំសគ្គៈ​ ​របស់​បុរស​បុគ្គល​ ​ដែល​មានតម្រេក​ដែរ​ ​ត្រូវ​អាបត្ដិ៣នេះឯង​។​
 [​៦៥០​]​ ​ភិក្ខុនី​ជា​អ្នក​បិទបាំង​ទោស​ ​កាលបើ​បិទបាំង​ទោស​គេ​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុនី​ ​ជា​អ្នក​បិទបាំង​ទោស​ ​កាលបើ​បិទបាំង​ទោស​គេ​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ភិក្ខុនី​ ​ដឹង​ហើយ​បិទបាំង​ ​នូវ​អាបត្ដិ​បារាជិក​ ​(​របស់​គេ​)​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុនី​សង្ស័យ​ហើយ​បិទបាំង​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ភិក្ខុនី​បិទបាំង​នូវ​អាចារ​វិ​បត្ដិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុនី​បិទបាំង​ទោស​ ​កាលបើ​បិទបាំង​ទោស​គេ​ ​ត្រូវ​អាបត្ដិ៣នោះ​ឯង​។​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636801633561986094
ទៅកាន់ទំព័រ៖