ព្រះត្រៃបិដក ភាគ ១២

ដើរចូល​ទៅដល់​ហត្ថបាស​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​លុះ​ធ្វើ​វត្ថុ​ទី៨​ ​ឱ្យ​ពេញ​ ​(​បន្ទន់កាយ​ទៅ​ដើម្បី​សេព​អសទ្ធម្ម​)​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុនី​បំពេញ​វត្ថុ​ទី៨​ ​ត្រូវ​អាបត្ដិ៣នេះឯង​។​ ​

​ចប់​បារាជិក​។​


 ​[​៦៥៣​]​ ​ភិក្ខុនី​ជា​អ្នក​ទាស់ទែង​ដោយ​សេចក្ដីច្រណែន​ ​កាលដែល​ធ្វើ​នូវ​ដំណើរ​កើតក្ដី​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ភិក្ខុនី​ប្រាប់​ពាក្យ​ជន​ម្ខាង​ ​(​ដល់​ចៅក្រម​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ប្រាប់​ពាក្យ​របស់​ជន​ជាគម្រប់​ពីរ​ ​(​ដល់​ចៅក្រម​)​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​លុះ​សម្រេច​ដំណើរ​ក្ដី​ហើយ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​ ​
 [​៦៥៤​]​ ​ភិក្ខុនី​បំបួស​ចោរ​ស្រី​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ខ​ណៈ​ចប់​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ ​លុះ​សូត្រ​កម្មវាចា​ចប់​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​ ​
 [​៦៥៥​]​ ​ភិក្ខុនី​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង​ ​ត្រូវ​អាបត្ដិ៣គឺ​ ​កំពុង​ដើរទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ឈានជំហាន​ទីមួយ​ចូល​ទៅ​ក្នុង​របង​ស្រុក​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ឈានជំហាន​ទីពីរ​ចូល​ទៅ​ក្នុង​របង​ស្រុក​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636801634580344340
ទៅកាន់ទំព័រ៖