ព្រះត្រៃបិដក ភាគ ១២
            
        
        
            
            
                
                គឺទទួលដោយគិតថា អញនឹងទំពាស៊ី ឬបរិភោគ តាមពាក្យភិក្ខុនីដែលបញ្ជូននោះ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិថុល្លច្ច័យ គ្រប់ៗវារៈដែលលេបចូលទៅ លុះសម្រេចការបរិភោគហើយ ត្រូវអាបត្ដិសង្ឃាទិសេស។ 
 [៦៥៩] ភិក្ខុនីក្រោធខឹង កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣ គឺត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
 [៦៦០] ភិក្ខុនីដែលសង្ឃឱ្យចាញ់គេក្នុងអធិករណ៍ណានីមួយ ហើយក្រោធខឹង កាលបើសង្ឃសូត្រសមនុភាសនកម្មគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះចេញ ត្រូវអាបត្ដិ៣គឺ ត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
 [៦៦១] ភិក្ខុនីទាំងឡាយ ដែលនៅច្រឡូកច្រឡំ កាលបើសង្ឃ សូត្រសមនុភាសនកម្មជាគម្រប់៣ដងហើយ នៅតែមិនលះបង់កម្មនោះ ចេញត្រូវអាបត្ដិ៣ គឺត្រូវអាបត្ដិទុក្កដ ក្នុងខណៈចប់ញត្ដិ ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរលើក លុះសូត្រកម្មវាចាចប់ហើយ ត្រូវអាបត្ដិសង្ឃាទិសេស។
            
            
         
        
            
                ID: 636801635437093344 
                
            
            
                ទៅកាន់ទំព័រ៖