ព្រះត្រៃបិដក ភាគ ១២

 [​៦៦៦​]​ ​ភិក្ខុនី​ ​សូម​វត្ថុ​ដទៃ​ហើយ​ ​ត្រឡប់ជា​សូម​វត្ថុ​ឯទៀត​វិញ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​សូម​ ​លុះ​សូម​បាន​មក​ហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 ​[​៦៦៧​]​ ​ភិក្ខុនី​ ​ឱ្យ​គេ​ទិញ​វត្ថុ​ដទៃ​ហើយ​ ​ត្រឡប់ជា​ឱ្យ​ទិញ​វត្ថុ​ឯទៀត​វិញ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យ​គេ​ទិញ​ ​លុះ​ឱ្យ​គេ​ទិញ​បាន​មក​ហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​បាចិត្ដិយៈ​។​ ​
 [​៦៦៨​]​ ​ភិក្ខុនី​ ​ឱ្យ​គេ​ទិញ​វត្ថុ​ដទៃ​ដោយ​បរិក្ខារ​របស់​សង្ឃ​ ​ដែល​ ​គេ​ប្រគេន​មក​បម្រុង​វត្ថុ​ឯទៀត​ ​ដែលគេ​ឧទ្ទិសចំពោះ​វត្ថុ​ឯទៀត​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យ​គេ​ទិញ​ ​លុះ​ឱ្យ​គេ​ទិញ​ ​បាន​មក​ហើយ​ ​ត្រូ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​ ​
 [​៦៦៩​]​ ​ភិក្ខុនី​ ​ឱ្យ​គេ​ទិញ​វត្ថុ​ដទៃ​ដោយ​បរិក្ខារ​របស់​សង្ឃ​ ​ដែល​ ​គេ​ប្រគេន​មក​បម្រុង​វត្ថុ​ឯទៀត​ ​ដែលគេ​ឧទ្ទិសចំពោះ​វត្ថុ​ឯទៀត​ ​និង​ដោយ​ ​វត្ថុ​ដែល​សូម​គេ​បាន​មក​ដោយខ្លួនឯង​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យ​គេ​ទិញ​ ​លុះ​ឱ្យ​គេ​ទិញ​បាន​មក​ហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​ ​
 [​៦៧០​]​ ​ភិក្ខុនី​ ​ឱ្យ​គេ​ទិញ​វត្ថុ​ដទៃ​ដោយ​បរិក្ខារ​របស់​គណៈ​ដែលគេ​ ​ប្រគេន​មក​បម្រុង​វត្ថុ​ឯទៀត​ ​ដែលគេ​ឧទ្ទិសចំពោះ​វត្ថុ​ឯទៀត​ ​ត្រូវ​អាបត្ដិ២​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636801637271358258
ទៅកាន់ទំព័រ៖