ព្រះត្រៃបិដក ភាគ ១២

 [​៦៧៤​]​ ​ភិក្ខុនី​ ​ឱ្យ​គេ​ទិញសំពត់​ដណ្ដប់​មានសាច់​ស្ដើង​ ​មានតម្លៃ​ច្រើនជាង​ ​១០​ ​កហាបណៈ​ឡើង​ទៅ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យ​គេ​ទិញ​ ​លុះ​ឱ្យ​គេ​ទិញ​បាន​មក​ហើយ​ ​ត្រូវ​អាបត្ដិ​ ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​ ​

​ចប់​ ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​


 [​៦៧៥​]​ ​ភិក្ខុនី​ ​ឆាន់​ខ្ទឹម​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ទទួល​ដោយ​គិតថា​ ​អញ​នឹង​ឆាន់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​គ្រប់​ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 ​[​៦៧៦​]​ ​ភិក្ខុនី​ ​ឱ្យ​គេ​ដក​រោម​ក្នុង​ទី​ចង្អៀត​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យ​គេ​ដក​ ​លុះ​ឱ្យ​គេ​ដក​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៦៧៧​]​ ​ភិក្ខុនី​ ​ធ្វើការ​ប្រហារ​ផ្ទៃ​និ​មិត្ដ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​លុះ​ធ្វើរួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៦៧៨​]​ ​ភិក្ខុនី​ ​កាន់​យក​រូបអង្គ​ជាត​ដែល​ធ្វើ​ដោយ​ជ័រឈើ​ ​ឬ​កាក​ ​ល័ខ​ដ៏​រលីង​ ​ត្រូវ​អាបត្ដិ​ ​២​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​កាន់​យក​ ​លុះ​កាន់​យក​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636801638327208649
ទៅកាន់ទំព័រ៖