ព្រះត្រៃបិដក ភាគ ១២

 [​៦៨៤​]​ ​ភិក្ខុនី​ ​ទៅ​មើល​រាំ​ក្ដី​ ​ស្ដាប់​ច្រៀង​ក្ដី​ ​ភ្លេង​ប្រគំ​ក្ដី​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ដើរទៅ​ ​លុះ​ទៅ​ឈរ​មើល​ ​ឬ​ស្ដាប់​ត្រង់​ទីណា​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ត្រង់​ទីនោះ​។​ ​

​ចប់​ ​ល​សុ​ណ​វគ្គ​ ​ទី១​។​


 [​៦៨៥​]​ ​ភិក្ខុនី​ ​ឋិតនៅ​តែម្នាក់ឯង​ជាមួយនឹង​បុរស​ម្នាក់​ ​ក្នុង​វេលា​យប់​ងងឹត​ ​ឥតមាន​ប្រទីប​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ឋិតនៅ​ក្នុង​ហត្ថបាស​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ឋិតនៅ​ក្រៅពី​ហត្ថបាស​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​៦៨៦​]​ ​ភិក្ខុនី​ ​ឋិតនៅ​តែម្នាក់ឯង​ ​ជាមួយនឹង​បុរស​ម្នាក់​ក្នុង​ទី​ឱកាស​ដ៏​កំបាំង​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ឋិតនៅ​ក្នុង​ហត្ថបាស​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ឋិតនៅ​ក្រៅពី​ហត្ថបាស​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​
 [​៦៨៧​]​ ​ភិក្ខុនី​ ​ឋិតនៅ​តែម្នាក់ឯង​ ​ជាមួយនឹង​បុរស​ម្នាក់​ក្នុង​ទីវាល​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ឋិតនៅ​ក្នុង​ហត្ថបាស​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ឋិតនៅ​ក្រៅពី​ហត្ថបាស​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636801639299004232
ទៅកាន់ទំព័រ៖