ព្រះត្រៃបិដក ភាគ ១២

 [​៧០២​]​ ​ភិក្ខុនី​ឱ្យ​ចីវរ​របស់​សមណៈ​ដល់​គ្រហស្ថ​ក្ដី​ ​ដល់​បរិ​ព្វា​ជ​ក​ក្ដី​ ​ដល់​បរិ​ព្វា​ជិ​កា​ក្ដី​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ ​ឱ្យ​លុះ​ឱ្យ​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៧០៣​]​ ​ភិក្ខុនី​ ​ញ៉ាំង​សម័យ​នៃ​ចីវរកាល​ឱ្យ​កន្លង​ហួស​ទៅ​ដោយ​ ​ចង់បាន​ចីវរ​ដ៏​ទុព្វល​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឱ្យ​កន្លង​ ​លុះ​ឱ្យ​កន្លង​ហួសទៅហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៧០៤​]​ ​ភិក្ខុនី​ឃាត់​នូវ​ការ​ដក​កឋិន​ដែល​ប្រកបដោយ​ធម៌​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ឃាត់​ ​លុះ​ឃាត់​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​

​ចប់​ ​នហាន​វគ្គទី៣​។​


 [​៧០៥​]​ ​ភិក្ខុនី​ពីរ​រូប​ ​ដេក​លើ​គ្រែ​តែមួយ​ជាមួយគ្នា​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ដេក​ ​លុះ​ដេក​ស៊ប់​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៧០៦​]​ ​ភិក្ខុនី​ពីរ​រូប​ ​មាន​កម្រាល​និង​សំពត់​ដណ្ដប់​តែមួយ​ ​ដេក​ជាមួយគ្នា​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ដេក​ ​លុះ​ដេក​ស៊ប់​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636801641303708895
ទៅកាន់ទំព័រ៖